Advertisemen
ក្រោយពីមានករណីបាញ់សម្លាប់តារាចម្រៀងអ្នកនាង សាន ស្រីឡៃ រួចមកស្រាប់តែមានការផ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមហ៊្វេសប៊ុក ទាក់ទងទៅនិងរឿងស្អប់ទង្វើរបស់ឃាតករ ត្រូវជាអតីតស្វារមីរបស់អ្នកនាង សាន ស្រីឡៃ ដែលបានបាញ់សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ ដោយសារតែហេតុនេះហើយទើបអ្នកប្រើប្រាស់បណ្តាញសង្គមអតិមួយចំនួនបានសសេរនៅលើគណនីយ៏របស់ខ្លួនដោយប្រើពាក្យយ៉ាងធ្ងន់ៗ ទាំងកាកសរុបមកលើអ្នករស់នៅខេត្តព្រៃវែង។
ស្រាប់តែមានលោកអុំស្រីម្នាក់បានបង្ហោះវីដេអូ បកវិញទៅកាន់អ្នកដែលបានសសេរ និងជេរប្រមាទមកលើអ្នកខេត្តព្រៃវែង ឲ្យពួកគេបានភ្លីភ្នែកហើយមានអ្នកខ្លះទៀតក៏បានបង្ហោះវីដេអូ
ឆ្លើយតបវិញជាច្រើននាក់ ដែលធ្វើឲ្យមានការផ្ទុះកំហិងដាក់គ្នាពេញបណ្តាញសង្គមហ៊្វេសប៊ុក យ៉ាងណាមិញទស្សនះ និងមតិមហាជនទាំងអស់នោះហាក់បីដូចជាការរើសអើងបក្សពួក និងពូជសាសន៏ដែលជាឈាមជ័រតែមួយឲ្យបែកបាក់សាមគីភាពគ្នា គ្រាន់តែជារឿងមួយដែលបានចប់ទៅហើយ បែរជាលើយកចំនុចអវិជ្ជមានមកជាទស្សនះវិភាគ រួចហើយកាត់ក្តីសម្លាប់ទាំងពូជបែបនេះមិនមែនជាទង្វើរបស់ខ្មែរយើងឡើយ។
ចូលអ្នកគួរគម្បីប្រើគំនិតហើយបើកវាឲ្យធំទូលាយទើបអ្នកសម្លឹងឃើញថាពិភពលោកនេះវាស្រស់ស្អាតប៉ុណ្ណា មុនពេលនិងសំរេចចិត្តថាអ្វីល្អ ឬមិនល្អ អ្វីដែលគួរ ឬមិនគួរ។
Advertisemen