Advertisemen
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ស្រវឹងស្រា ជិះម៉ូតូបោះពួយយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែក ដែលគេដាក់បាំងការដ្ឋានជួសជុលផ្លូវសម្រាប់ឲ្យរថយន្ត និងម៉ូតូជិះវាង បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបណ្ណាល័យ ហ៊ុន សែន តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ម៉ូតូបង្កម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង ១A-៨០១៦ បើកបរដោយនារីវ័យក្មេងរូបស្រស់ម្នាក់ មិនស្គាល់ឈ្មោះ វ័យ២៥ឆ្នាំ ដោយបើកបរក្នុងស្ថានភាពស្រវឹង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅពេលមុនពេលកើតហេតុ គេឃើញម៉ូតូបង្ក បើកបរតាមបណ្តោយផ្លូវ៥៩៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែក ដែលគេដាក់បាំងការដ្ឋានជួលជុលផ្លូវឲ្យម៉ូតូ ឬរថយន្តបើកវាងទៅផ្លូវម្ខាងទៀត បណ្តាលឲ្យម៉ូតូបង្កដួលរងការខូចខាតបន្តិចបន្តួច ចំណែកឯនារីដែលជាអ្នកបើកបររងរបួសបែកមុខបែកមាត់ ។
ក្រោយពេលកើតហេតុ ជនគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិក ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញនៅពេលក្រោយ ៕
ប្រភពពី៖ កោះសន្តិភាព
Advertisemen