Advertisemen
រាជធានីភ្នំពេញ ៖ សាលាខណ្ឌដូនពេញបានចុះបញ្ឈប់សកម្មភាពស្ត្រីរកស៊ីផ្លូវភេទដែលឈរនៅរង្វង់មូលវត្តភ្នំបានចំនួន៤នាក់យកទៅធ្វើការអប់រំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥១ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ស្ត្រីរកស៊ីផ្លូវភេទទី១-ឈ្មោះ ស.ជ.ត អាយុ២៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ, ទី២-ឈ្មោះ ណ.រ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ទី៣-ឈ្មោះ ម.ដ.វ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី៤-ឈ្មោះ ម.ស.ព អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវជាកូនរបស់ឈ្មោះ ម.ដ.វ ។
តាមប្រភពព័ត៌មានពីខាងមន្ត្រីសាលាខណ្ឌដូនពេញបានឱ្យដឹងថា ស្ត្រីរកស៊ីផ្លូវខាងលើនេះតែងតែលួចបន្លំលុយ ឬរបស់របរភ្ញៀវដែលមករកសេវាផ្លូវភេទ និងបង្កភាពអសន្តិសុខ ឆក់ និងប្លន់នៅចំណុចរង្វង់មូលវត្តភ្នំ ទើបលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានបញ្ជាឱ្យចុះបញ្ឈប់ស្ត្រីរកស៊ីផ្លូវភេទបានចំនួន៤នាក់យកទៅសាលាខណ្ឌដូនពេញ ចំណែកស្ត្រីផ្សេងទៀតបានរត់គេចខ្លួនអស់ ។ ស្ត្រីរកស៊ីផ្លូវភេទដែលឃាត់បានទាំង៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចយកទៅកែប្រែអប់រំ ៕
Advertisemen